រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៃខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនជាក់ស្តែងតាម រចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៃខេត្តកណ្តាល ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីមន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំខេត្ត មន្ទីរ មុខងារសាធារណៈខេត្ត រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យស្របតាមស្ថានភាពជាក់ស្តែង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំផែនការអភិវឌ្ឍន៍ការពង្រឹងរចនាសម្ព័ន្ធការងារក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន ឱ្យមានសណ្តាប់ធ្នាប់ និងមានខ្សែបណ្តោយការងារច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។​​ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា៖ រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាការងារចាំបាច់បំផុត ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រោះជាមូលដ្ឋានគ្រឹះក្នុងការរៀបចំគោលនយោបាយ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនដល់មន្ត្រីរាជការនឹងសូមប្តេជ្ញាចិត្តក្នុងការអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីឱ្យការងារនេះសម្រេចបានលទ្ធផលល្អប្រសើរ និងតាមទាន់ពេលវេលាដែលបានកំណត់។

អត្ថបទទាក់ទង