កម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពី«ការបង្ការ ការមានកូនដោយចៃដន្យ និងសុខភាពបន្តពូជ» នៅមណ្ឌលសុខភាពស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ++++++++++++++++ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្ដីពី«ការបង្ការ ការមានកូនដោយចៃដន្យ និងសុខភាពបន្តពូជ» ជូនដល់ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជប្រមាណ ៦០នាក់ នៅមណ្ឌលសុខភាពស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនធ្វើថ្នាក់ជាតិ និងលោកជំទាវស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការសាខាកក្រកខេត្តកណ្តាល។ ក្នុងឱកាសការអប់រំផ្សព្វផ្សាយនេះដែរ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនធ្វើថ្នាក់ជាតិ បានមានបានមានប្រសាសន៍ថា៖ ការយល់ដឹងអំពីសុខភាពបន្តពូជ និងការបង្ការការមានផ្ទៃពោះដោយចៃដន្យ គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់បុគ្គលគ្រប់រូប ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ។ ហើយការមានចំណេះដឹងត្រឹមត្រូវនឹងជួយឱ្យបុគ្គលម្នាក់ៗអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួន និងគ្រួសារ។លោកជំទាវ បន្ថែមថា៖ ការបង្ការការមានកូនដោយចៃដន្យ ជួយកាត់បន្ថយការរំលូតកូនដោយមិនសុវត្ថិភាព ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតស្ត្រីមានផ្ទៃពោះ។ ហើយការរៀបចំផែនការយកកូនក្នុងពេលវេលាសមស្រប ជួយឱ្យរាងកាយម្តាយមានកម្លាំងគ្រប់គ្រាន់ និងធ្វើឱ្យទារកកើតមកមានសុខភាពល្អ និងមិនខ្វះអាហារូបត្ថម្ភ។ ចំណែកឯសុខភាពបន្តពូជ រួមបញ្ចូលទាំងការយល់ដឹងពីរបៀបការពារខ្លួនពីជំងឺឆ្លងផ្សេងៗដូចជា មេរោគអេដស៍ ស្វាយ ប្រទេះ និងជំងឺសិរមាន់ ដែលអាចប៉ះពាល់ដល់សមត្ថភាពយកកូននៅថ្ងៃអនាគត និងសុខភាពទូទៅ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការ សាខាកក្រកខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តកណ្តាល មានប្រសាសន៍ថា៖ គ្រឹះស្ថានសុខាភិបាលសាធារណៈ បានដើរតួនាទីជាស្នូលក្នុងការផ្តល់សេវាអប់រំ និងសហការជាមួយ ដៃគូផ្សេងៗដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិទទួលបានព័ត៌មាន និងសេវាកម្មសុខភាពបន្តពូជប្រកបដោយគុណភាព និងសមធម៌។ គ្រឹះស្ថានសុខាភិបាល រួមមាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមជ្ឈមណ្ឌលផ្តល់សេវាគ្រួសារ បានដើរតួនាទីយ៉ាងសំខាន់តាមរយៈការផ្តល់សេវាប្រឹក្សាយោបល់ និងព្យាបាល ដូចជាការផ្តល់ប្រឹក្សាអំពីការរៀបចំគ្រួសារ ការផ្តល់វិធីពន្យារកំណើតគ្រប់ប្រភេទ ការថែទាំសុខភាព មាតា និងទារក និងការព្យាបាលជំងឺឆ្លងតាមការរួមភេទ។ សេវាកម្មទាំងនេះភាគច្រើនផ្តល់ជូនដោយឥតគិតថ្លៃ ឬក្នុងតម្លៃសមរម្យ ដើម្បីឱ្យប្រជាជនទូទៅអាចទទួលបាន។ ទន្ទឹមនឹងនេះលោកជំទាវបានផ្តាំផ្ញើដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ ទាំងអស់ សូមបន្ត ចែករំលែកនូវចំណេះដឹង ពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ។បន្ទាប់ពីបញ្ចប់កម្មវិធីអប់រំផ្សព្វផ្សាយរួចមក លោកជំទាវ មុំ ចន្ធី និងលោកជំទាវ ស៊្រុន ស្រីនាង បានដឹកនាំប្រតិភូ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខស្ត្រីដែលមានកូនតូចៗនិងមានជីវភាពខ្លះខាត ចំនួន៣នាក់ ស្ថិតនៅ ក្រុងតាខ្មៅ សង្កាត់ស្វាយរលំ និងបាននាំយកនូវអំណោយ និងថវិការបស់កាកបាទក្រហមកម្ពុជា មួយចំនួនឧបត្ថម្ភជូនផងដែរ។
កម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពី«ការបង្ការ ការមានកូនដោយចៃដន្យ និងសុខភាពបន្តពូជ» នៅមណ្ឌលសុខភាពស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
- 69
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
- 69
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
- 69
- ដោយ អ៊ុន ស្រីកែវ
-
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត
- 69
- ដោយ អ៊ុន ស្រីកែវ
-
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់
- 69
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
- 69
- ដោយ អ៊ុន ស្រីកែវ
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧
- 69
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 69
- ដោយ អ៊ុន ស្រីកែវ
-
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល
- 69
- ដោយ អ៊ុន ស្រីកែវ