ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំការងារត្រួតពិនិត្យបច្ចេកទេស គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និង សំណង់នានា របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត មន្ទីរ អង្គភាពពាក់ពន្ធ័ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។









