រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំជាមួយប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន និងអាជីវករដែលមានតូបលក់ដូរនៅតាមបណ្តោយផ្លូវជាតិលេខ១

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ លោកចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំកិច្ចប្រជុំជាមួយប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន និងអាជីវករដែលមានតូបលក់ដូរនៅតាមបណ្តោយផ្លូវជាតិលេខ១ លើការផ្សព្វផ្សាយការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងឃុំកពង់ភ្នំ។ ជាលទ្ធផលប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមកាត់សំយ៉ាប និងរើតូបលក់ដូរអោយស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ។ ចំពោះការអនុវត្ត ក្រុមការងារចែកភារកិច្ចជា២ក្រុម គឺក្រុមសំអាតបរិស្ថានអនាម័យ និងក្រុមការងារចុះបាញ់កំណត់ទីតាំងដែលត្រូវរុះរើ នឹងចាប់ផ្តើមការងារនៅថ្ងៃទី២០ខាងមុខនេះ។

អត្ថបទទាក់ទង