រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១៩ ក្រោមប្រធានបទ “យើងរួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដួរមនុស្ស និងអំពើឆបោកតាមអនឡាញ”

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១៩ ក្រោមប្រធានបទ “យើងរួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដួរមនុស្ស និងអំពើឆបោកតាមអនឡាញ” ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត។ពិធីនេះប្រារព្ធធ្វើនៅវរិវេណវត្តខ្នារ ភូមិត្រពាំងជ្រៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី កម្លាំងទាំងបី, មន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, អភិបាល អភិបាលរង ក្រុង ស្រុកទាំង១៣, លោកស្រីសមាជិកកា អនុសាខាសមាគមនារី ស្រុក ឃុំ, យុវជនកាកបាទក្រហម, កាយរិទ្ធិ, ស.ស.យ.ក, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបសមាសភាពប្រមាណជាង ៥០០នាក់។

អត្ថបទទាក់ទង