ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតសម្ភារគាំទ្រវាយនភណ្ឌ និងសំលៀកបំពាក់(ខ្សែយឺត ថង់ប្លាស្ទិក ទំពក់ព្យួរខោអាវ ស្លាកសញ្ញាថែទាំ ស្លាកសម្លៀកបំពាក់ និងផលិតផលបន្ទាប់បន្សំផ្សេងទៀត) របស់ក្រុមហ៊ុន (X.J.L (CAMBODIA) SUPPLIES CO., LTD.) ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៥៥៥ ផ្លូវបេតុង ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលមានតម្រូវការពលកម្មចំនួន ៤០៤នាក់ ក្នុងនោះបរទេសចំនួន ៤០នាក់។








