ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការនារី និងកុមារខេត្ត បានសហការជាមួយរដ្ឋបាលក្រុងអរិយក្សត្រ និងសង្កាត់ព្រែកក្មេង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយសហគមន៍ប្រជាពលរដ្ឋ ក្រោមអធិបតីភាព ៖ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោកស្រី សៅ សុភ័ណ្ឌ អភិបាលរងក្រុងអរិយក្សត្រ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារ គកសកក្រុង ការិយាល័យពាក់ព័ន្ធ ប៉ុស្តិ៍នគរបាលសង្កាត់ មណ្ឌលសុខភាព គកនក សង្កាត់ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ១៦៨នាក់ ស្រី ១៤៣នាក់ នៅបរិវេណសាលាសង្កាត់ព្រែកក្មេង។ខ្លឹមសារផ្សព្វផ្សាយ ៖១-សុខភាពមាតា ទារក និងអាហារូបត្ថម្ភ ជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ( ផ្សព្វផ្សាយដោយ មណ្ឌលសុខភាពក្រុង)២-ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ៣-ការចិញ្ចឹមកូនបែបវិជ្ជមាន៤-ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (ប្រធានបទទី២,ទី៣,ទី៤ ផ្សព្វផ្សាយដោយក្រុមការងារ គកសក ខេត្ត)ក្នុងនោះផងដែរ ក្រុមការងារបានចែកសាប៊ូម្សៅដល់អ្នកឆ្លើយសំណួរ និងអ្នកចូលរួមទាំងអស់នូវ សាប៊ូ ម្នាក់១កញ្ចប់ ជាវត្ថុអនុស្សាវរីយ៍។ចប់វេទិកាផ្សព្វផ្សាយ ក្រុមការងារបានចុះសួរសុខទុក្ខគ្រួសារក្រីក្រ ទើបសម្រាលកូនបាន៤ខែ និងមានក្នុងបន្ទុក៥នាក់ នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ។ក្រុមការងារខេត្ត បានឧបត្ថម្ភនូវ អង្ករ១បាវ មី១កេស ទឹកត្រី១យួរ ប៊ីចេង ត្រីខ១យួរ សាប៊ូ១កញ្ចប់ និងថវិកាមួយចំនួន។







