ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមការងារមន្ត្រីបច្ចេកទេសរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានចុះសិក្សាស្វែងយល់អំពីបច្ចេកទេសរបៀបបង្គំ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវលេខ២១A មានដូចជា៖ ១. រៀបចំស្រទាប់គ្រឹះជើងក្រោម ២. រៀបចំស្រទាប់កម្រាលបេតុងជើងក្រោម ៣. ដំឡើងអណ្តូងលូផ្នែកខាងក្រោម ៤. ដំឡើងស្រទាប់កៅស៊ូការពារជម្រាបទឹក ៥. ដំឡើងអណ្តូងលូផ្នែកខាងលើ និង៦. ការរឹតបន្តឹងប៊ូឡុងទាំងបួន អោយបានត្រឹមត្រូវ។






