ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ជា ទ្រីអាង និងលោកស្រី ព្រុំ ច័ន្ទសុផល ឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន ១ ០០០ កេស ជូន រដ្ឋបាលខេត្តកណ្តាលសម្រាប់ប្រើប្រាស់ក្នុងការងារមនុស្សធម៌ និងប្រើប្រាស់តាមតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត” ។សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



