រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្តាល បានបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន៣៨៩ នាក់

+++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន៣៨៩ នាក់។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃនេះ គឺស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូជានិច្ចចំពោះសុខទុក្ខជីវភាពរបស់មន្ត្រីរាជការទាំងអស់ មិនថាមន្ត្រីក្របខ័ណ្ឌ ឬកិច្ចសន្យានោះឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយនាថ្ងៃនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ សូមបន្តការខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន និងការបម្រើសេវាសុខាភិបាល និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀតផងដែរ។ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថាសម្រាប់ថ្ងៃនេះគឺជាការបំពាក់មេដាយថ្នាក់ខេត្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុក សូមបន្តគិតគូរម្ចាស់ការក្នុងការងារបំពាក់មេដាយជូនដល់មន្ត្រីរាជការទាំងក្របខ័ណ្ឌ និងកិច្ចសន្យា ដែលបានបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកឱ្យបានគ្រប់ៗគ្នា ដើម្បីទុកជាការដឹងគុណ ការផ្ដល់កិត្តិយស និងជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំបម្រើការងារជាច្រើនឆ្នាំ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។សូមបញ្ចាក់ថា ការបំពាក់ មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ថ្នាក់ខេត្ត គឺគោលដៅជាមន្ត្រីសាលាខេត្ត និង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត សរុបមានចំនួន ៧៣៤ នាក់ ដែលត្រូវបានបែងចែកក្នុងការបំពាក់ជូន ចំនួន២លើក ក្នុងនោះលើកទី១ ដែលបាននឹងកំពុងរៀបចំពិធីបំពាក់នៅថ្ងៃនេះ មានចំនួន ៣៨៩ នាក់ និងលើកទី២ នឹងរៀបចំបំពាក់នាពេលខាងមុខចំនួន ៣៤៥នាក់ បន្ថែមទៀត។

អត្ថបទទាក់ទង