រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំតាមដាន និងការត្រួតពិនិត្យពីវឌ្ឍនភាពគម្រោង ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៦

+++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំតាមដាន និងការត្រួតពិនិត្យពីវឌ្ឍនភាពគម្រោង ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការចូលរួមពីនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ប្រធានការិយាល័យទាំងបី នៃទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ផងដែរ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ កិច្ចប្រជុំគឺដើម្បីតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តថវិកាដែលគាំទ្រដល់ដំណើរការ ព្រមទាំងកិច្ចការងារគាំទ្រនានា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ហើយជាពិសេស ថាតើនៅមូលដ្ឋានបានជួបនូវការអនុវត្តសកម្មភាពនានា មានផលវិបាក ឬបញ្ហាប្រឈមអ្វីខ្លះ ដើម្បី ពិភាក្សា ធ្វើការដោះស្រាយរួមគ្នាសំដៅឱ្យការងាររបស់យើងអនុវត្តទៅកាន់តែមានភាពរលូនជាងមុនបន្ថែមទៀត។ ឯកឧត្តមបន្តទៀតថា៖ ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារទាំងនោះ គឺចាំបាច់ត្រូវមានឆន្ទៈ និងមានសមត្ថភាពសម្រាប់ឆ្លើយតបទៅនឹងទំហំតម្រូវការ នៃកិច្ចការងារ ពិសេសរដ្ឋបាលក្រុងស្រុក សូមពន្លឿននូវរបាយការណ៍របស់ខ្លួនអោយបានឆាប់ ក្នុងគោលដៅគឺដើម្បីពន្លឿនគម្រោង,បញ្ហាប្រឈម, និងធានាប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

អត្ថបទទាក់ទង