ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចពិភាក្សាក្រុមការងាររៀបចំរបាយការណ៍ ពាក់ព័ន្ធនឹងពលករខ្មែររស់នៅក្នុងខេត្តកណ្តាល ដែលទើបវិលត្រឡប់ពីប្រទេសថៃ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋបាលក្រុង ស្រុកទាំង១៣ លោក លោកស្រី នាយករដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕









