ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រៀមសម្រាប់ការចុះបិទកន្លែងថែទាំកុមាររបស់អង្គការមជ្ឈមណ្ឌលទស្សនៈ រីករាយ នៅភូមិត្រពាំងខ្នារ និងភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








