រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលដាក់ដេញថ្លៃដាយត្រី សម្រាប់ធ្វើអាជីវកម្មក្នុងរដូនេសាទ ឆ្នាំ២០២៥-២០២៦ និង ២០២៦-២០២៧ ជាសាធារណៈ

++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម បួយ រតនា អនុប្រធានរដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំពិនិត្យការដេញថ្លៃដាយត្រី សម្រាប់ធ្វើអាជីវកម្មក្នុងរដូនេសាទ ឆ្នាំ២០២៥-២០២៦ និង ២០២៦-២០២៧ ដោយបានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារខណ្ឌរដ្ឋបាលជលផល ក្រុមការងារនាយកដ្ឋានទ្រព្យសម្បិត្តរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណ្ឌរដ្ឋបាលជលផលកណ្តាល ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ជំរាបជូនផងដែរថា៖ ដាយត្រីនៅក្នុងមូលដ្ឋានខេត្តកណ្តាលមានសរុបចំនួន១៦ គឺដាយត្រីលេខ ៧ C.៧ D .៧ E.៧ F.៧ G.៨ D.៨ G.៩ D .១០ A. ១០ C .១០ C.១០ D. ១០ E. ១០ F. ១០ G និង ១១ C ពុំមានអ្នកដាក់ពាក្យសុំចូលដេញថ្លៃនៅឡើយទេ។រដ្ឋបាលខេត្តកណ្ដាល៖ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ សាធារណ:ជន ដែលមានបំណងចង់ប្រកបរបរអាជីវកម្មឡូត៍នេសាទក្នុងរដូវវស្សា សូមអញ្ជើញមកដាក់ពាក្យសុំចូលដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលកណ្ដាល រៀងរាល់ម៉ោងធ្វើការ។

អត្ថបទទាក់ទង