ខេត្តកណ្ដាល៖ ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលស្តីពីករណីឈ្មោះ យិន យី និងប្តីឈ្មោះ ស្រី សុភាព ដែលគាត់បានតាំងលំនៅដ្ឋាននៅលើដីរបស់រដ្ឋស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាងផងដែរ។







