ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំក្រុមការងាររៀបចំរបាយការណ៍ប្រចាំថ្ងៃ ត្រួតពិនិត្យ និងពិភាក្សា លើបញ្ហាប្រឈម ដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំរបាយការណ៍របស់រដ្ឋបាលខេត្តជូនថ្នាក់ដឹកនាំមានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








