រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតធ្នើរដែកសម្រាប់ដាក់សម្ភារៈ របស់ ក្រុមហ៊ុន NEW JUN YUAN (CAMBODIA) METAL PRODUCTS CO., LTD.

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ ក្រុមការងារចម្រុះ មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតធ្នើរដែកសម្រាប់ដាក់សម្ភារៈ របស់ ក្រុមហ៊ុន NEW JUN YUAN (CAMBODIA) METAL PRODUCTS CO., LTD. ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវគោរពច្បាប់ ដើម្បីបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់ និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អត្ថបទទាក់ទង