រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន បានផ្ដល់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កុមារកំព្រា និងជនជាប់ឃុំ ក្នុងខេត្តកណ្តាល

--------------------------------------------ខេត្តកណ្ដាល៖ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដល់អំណោយមនុស្សធម៌ ជួយដល់កុមារកំព្រា និងជនជាប់ឃុំ ជា ៖ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ ពន្ធនាគារខេត្ត, មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកគ្រឿងញៀន, មណ្ឌលគាំពារកុមារ(គ្រួសារថ្មីក្រុងតាខ្មៅ), មណ្ឌលអចិន្ត្រៃយ៍ហ៊ីសឆាល, មណ្ឌលសំឡេងនៃក្តីសង្ឃឹម, មណ្ឌលភូមិកុមារអរុណរៈ, មណ្ឌលកុមារកំព្រាអភិវឌ្ឍន៍កុមារកម្ពុជា, សាលាឡាវ៉ាឡា, ផ្ទះអចិន្រ្តៃយ៍ខ្ពបវែង (គ្រួសារថ្មី) និងមណ្ឌលកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី។

អត្ថបទទាក់ទង