រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីសំណើសុំការអនុញ្ញាតការងារសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុលថ្មី ចំនួន ០១ ខ្សែ

ខេត្តកណ្ដាល ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខុនសេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ស្តីពីសំណើសុំការអនុញ្ញាតការងារសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុលថ្មី ចំនួន ០១ ខ្សែ បន្ថែមទៀត ចេញពីអនុស្ថានីយអគ្គិសនីសំពៅពូន កាត់តាមភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់សំពៅពូន សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានអាការអញ្ជើញចូលរួមពីបណ្ដារមន្ទីរពាក់ព័ន្ធ ក្រុមការងារអគ្គិសនីជាតិកម្ពុជា និងអាជ្ញាធរក្រុងសំពៅពូនផងដែរ។ឯកឧត្តម ខុនសេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល រួមជាមួយនឹងក្រុមការងារបានចុះពិនិត្យជាក់ស្ដែងនៅទីតាំង និងស្នើឱ្យក្រុមការងារអគ្គិសនីជាតិកម្ពុជា អាជ្ញាធរក្រុងសំពៅពូន រួមជាមួយនឹងមន្ទីរពាក់ព័ន្ធត្រូវធ្វើការសិក្សាឲ្យបានលម្អិត និងឆាប់រហ័សអំពីផលប៉ះពាល់នៃការសាងសង់ ព្រោះថាគម្រោងនេះជាគម្រោងអាទិភាពមួយសម្រាប់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង