ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹងនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រង និងការប្រមូលចំណូលឈ្នួលតូប ផ្សារតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល-អភិបាលរងក្រុងតាខ្មៅ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងពាក់ព័ន្ធផងដែរ។






