រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃប្រេង និងម្សៅប្រូតេអ៊ីន ពីសត្វ របស់ ក្រុមហ៊ុន FOO MAN OIL & FATS (CAMBODIA) CO., LTD.

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ ក្រុមការងារចម្រុះ មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃប្រេង និងម្សៅប្រូតេអ៊ីន ពីសត្វ របស់ ក្រុមហ៊ុន FOO MAN OIL & FATS (CAMBODIA) CO., LTD. ដែលស្ថិតនៅភូមិអង្គខ្លី ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវគោរពច្បាប់ ដើម្បីបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់ និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អត្ថបទទាក់ទង