ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតផលវាយនភណ្ឌ មួក ស្រោមជើង ស្រោមដៃ កន្សែង និងសម្ភារៈបន្ទាប់បន្សំ របស់ក្រុមហ៊ុន (HANG & CHUNG INTERNATIONAL INVESTMENT AND TRADING CO., LTD.) មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១A ភូមិព្រែកត្រែង សង្កាត់សត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។សូមបញ្ចាក់ថា៖ ការវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌនេះ គឺសម្រាប់នាំចេញទៅ ប្រទេសចិន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត ហើយរោងចក្រនេះ ពេលពេញសមត្ថភាពត្រូវការកម្លាំងពលកម្មសរុប១០៨០កន្លែង ដោយពេលចាប់ផ្ដើមត្រូវការកម្លាំងពលកម្ម អ្នកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, អ្នកត្រួតពិនិត្យ, បុគ្គលិកការិយាល័យ, បុគ្គលិកជំនាញ និងបុគ្គលិកគ្មានជំនាញ ចំនួន៨៤១នាក់ នៅពេលពេញសមត្ថភាពកម្លាំងពលកម្មសរុប ១០៨០នាក់បន្ថែមទៀត។






