+++++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីសាលាខេត្តកណ្ដាល ចូលរួមក្នុងពិធីបុណ្យគំរប់ ៧ថ្ងៃ ព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួល ខេត្តកណ្តាល។ក្នុងពិធីបុណ្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមបច្ច័យចូលបុណ្យ៧ថ្ងៃ សពវីរៈយុទ្ធជនពលី ព្រឹន្ទបាលទោ រិន វាសនា ចំនួន ១០លានរៀល៕








