រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរចុះហាមឃាត់ធ្វេីរោងថ្មី និងធ្វើការណែនាំឱ្យរុះរេី រោងខុសច្បាប់នានា បែបអនាធិបតេយ្យ ដែលបានលបលួចធ្វេីលេីដីចំណីផ្លូវរបស់រដ្ឋតាមបណ្តោយខ្នងទំនប់ចុងសារ៉ាយ ចំនួន១២៣រោង ក្នុងឃុំកំពង់អុស ស្រុកពញាឮ

+++++++++++++ខេត្តកណ្តាល៖ អាជ្ញាធរបានចុះហាមឃាត់ និងណែនាំប្រជាពលរដ្ឋ ឱ្យរុះរេី រោងខុសច្បាប់នានា ដែលបានលបលួចធ្វេី បែបអនាធិបតេយ្យ និងហាមឃាត់សកម្មភាពគ្រោងធ្វេីរោងថ្មីខុសច្បាប់ លេីដីចំណីផ្លូវ តាមបណ្តោយខ្នងទំនប់ចុងសារ៉ាយស្ថិតនៅភូមិដងគោម ភូមិព្រែកតាមែ និងភូមិកំពង់អុស ក្នុងឃុំកំពង់អុស ស្រុកពញាឮ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងការចុះអនុវត្ត ការហាមឃាត់ធ្វេីរោងខុសច្បាប់លេីដំចំណីផ្លូវរបស់រដ្ឋ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានធ្វើការពន្យល់ណែនាំទៅដល់ ប្រជាពលរដ្ឋ កុំអោយជឿតាមមេខ្យល់ ដែលនាំបងប្អូន មកប្រព្រឹត្តអំពេីខុសច្បាប់ តាមរយៈមកលបលួចចាប់ដីចំណីផ្លូវសាធារណៈលេីខ្នងទំនប់នេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់ធ្វេី រោងជាដេីម ដែលទង្វើនេះ ខុសច្បាប់ទាំងស្រុង ហេីយមិនអាចអត់អោនអោយបានដាច់ខាត ។ ដូច្នេះ នាពេលនេះអជ្ញាធរ ស្នេីសុំដល់បងប្អូន ដែលបានលួចធ្វើ រោងខុសច្បាប់នេះ សុំអោយរុះរេីចេញជាបន្ទាន់ ពីលេីដីចំណីផ្លូវរដ្ឋ និងហាមដាច់ខាតលបលួចធ្វេីរោងថ្មីខុសច្បាប់បន្តទៀត បេីពុំនោះទេ អជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលហ៊ានប្រព្រឹត្តដោយមិនលេីកលែងដាច់ខាត ។ លោក អភិបាលស្រុក បានបញ្ជាក់ឱ្យដឹងផងដែរថា រោងខុសច្បាប់ បែបអនាធិបតេយ្យនេះ សរុបមានចំនួន ១២៣ ដែលបានធ្វេីលើដីចំណីផ្លូវសាធារណៈ តាមបណ្តោយខ្នងទំនប់ចុងសារ៉ាយ ស្ថិតនៅក្នុងភូមិចំនួន ៣ រួមមាន៖ ភូមិដងគោម ភូមិព្រែកតាមែ និងភូមិកំពង់អុស ក្នុងឃុំកំពង់អុស ហេីយក្នុងនោះ ក៏មានប្រជាពលរដ្ឋ១៣រោង បានរុះរេីចេញតាមការណែនាំរបស់អជ្ញាធរ ។ លោកបានបន្តថា កាលពីឆ្នាំ២០២៣ រដ្ឋបាលស្រុកពញាឮ បានចុះមកធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទូទៅអំពីការទប់ស្កាត់ហាមឃាត់ការបោះបង្គោលព្រំដីទំនាស់ ឬការឈូសឆាយផ្លាស់ប្តូរ សណ្ឋានដីទំនាស់ ព្រមទាំងហាមឃាត់ការសាងសង់សំណង់នានានៅក្នុងតំបន់នេះរួចហើយដែរ ។ តែបើទោះបីមានការហាមឃាត់ជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏នៅតែមានមេខ្យល់ និងប្រជាពលរដ្ឋខិលខូចមួយចំនួន នៅក្នុងឃុំកំពង់អុស និងមកពីបណ្តា ស្រុក ខេត្ត មួយចំនួនទៀត បានមកលបលួចធ្វើ រោង តូបខុសច្បាប់ នៅពេលយប់ជាបន្តបន្ទាប់លេីដីចំណីផ្លូវខ្នងទំនប់ចុងសារ៉ាយនេះ ។

អត្ថបទទាក់ទង