+++++++++++ខេត្តកណ្តាល៖ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ សូមបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលនៅថ្ងៃទី៣០នេះ មានស្រុកកៀនស្វាយ០៣នាក់ ស្រី០២នាក់ ស្រុកស្អាង០២នាក់ ស្រី០១នាក់ ក្រុងសំពៅពូន០៥នាក់ ស្រី០៣នាក់ ស្រុកមុខកំពូលស្រី០១នាក់ ក្រុងអរិយក្សត្រប្រុស០១នាក់ សរុបចំនួន ១២នាក់ ស្រី ០៧នាក់ ដោយម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥ គីឡូ មី១កេស និងទឹកសុទ្ធ ១កេស ជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ។








