រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពន្ធធនាគារខេត្តកណ្តាល គោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣

++++++++++++++++ខេត្កកណ្តាល៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពន្ធធនាគារខេត្តកណ្តាល ដឹកនាំដោយលោក ឯម និមល ឧត្តមអគារនុរក្សថ្នាក់លេខ២ បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ សពតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួលខេត្តកណ្តាល។ក្នុងឱកាសដ៏សែនក្តុកក្តួលនោះ ពន្ធធនាគារខេត្តកណ្តាល ក៏បាននាំយកបច្ច័យ ចូលរួមបុណ្យដល់គ្រួសារសពមួយចំនួនផងដែរ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះពន្ធធនាគារខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការទាំងអស់ ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី យុន វ៉ាន់ឌី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ព្រឹន្ទបាលទោ រិន វាសនា ឲ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង