រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលសម្របសម្រួលមធ្យោបាយធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងតែវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ

+++++++++++រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកណ្តាល ចុះពិនិត្យ និងសម្របសម្រួលដល់បងប្អូនប្រជាជន ពលករ ដែលធ្វើដំណើរមកពីប្រទេសថៃតាមច្រកអន្តរជាតិ (ច្រកដូង) ស្រុក​កំ​រៀង​ក្នុងខេត្តបាត់ដំបង ដើម្បីត្រឡប់ទៅកាន់ស្រុកកំណើតវិញ។សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប៉ះទង្គេចគ្នាដោយប្រដាប់អាវុធពីទាហ៊ានថៃ បានធ្វើអោយប្រជាពលរដ្ឋ និងពលករ​ខ្មែរ​សម្រុក​វិល​ចូល​ស្រុក​វិញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​នេះ គឺក្រោយ​ពី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​អាវុធ​រវាង​កងទ័ព​កម្ពុជា ជាមួយ​កងទ័ព​ថៃ កាលពី​ថ្ងៃ​ទី ២៤ កក្កដា នៅ​តាម​បន្ទាត់​ព្រំដែន ប៉ែក​ខាងជើង និងភាគ​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​។ ការ​ផ្លាស​ប្ដូរ​គ្រាប់កាំភ្លើង​គ្នា​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ មាន​រយៈពេល​០៥ថ្ងៃ​រហូត​មក​ទល់​ថ្ងៃនេះ​៕

អត្ថបទទាក់ទង