ខេត្តកណ្ដាល៖នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា លើករណីសំណើរបស់ក្រុមហ៊ុនស្នើសុំបន្តសុពលភាពទីតាំងប៉ាណូចំនួន ៦ទីតាំង និងស្នើសុំផ្សព្វផ្សាយ លើផ្ទាំងយីហោចំនួន ៦៧ផ្ទាំង ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។






