ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥បន្ទាប់ពីបញ្ចប់ ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៥ភូមិ ក្នុងឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវបេតុងអាមេប្រវែង ១៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម។








