រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង នូវកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានរបស់ថៃ

ឯកឧត្តម គួច ចំរើន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង នូវកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវគ្នាបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៥ភូមិ គឺភូមិព្រែកជ្រៃ ភូមិព្រែកឫស្សី ភូមិព្រែកប្រា ភូមិអន្លង់ទ្រា និងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ កងទ័ពរបស់យើងដែលកំពុងឈរជើងនៅជួរមុខ បានបំពេញនូវភារកិច្ចយ៉ាងអង្គអាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ដែលនេះជាស្មារតីគួរឱ្យគោរព និងកោតសរសើរជាទីបំផុត។ ដូច្នេះយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ មន្ត្រីរាជការ សូមគាំទ្រនូវវីរភាពដ៏អង្គអាចក្លាហានរបស់កងទ័ពយើង ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី ដោយមិនឱ្យសត្រូវមកឈ្លានពានលើទឹកដីរបស់យើងបានឡើយ។ ហើយយើងទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន និងគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការយកតំបន់ទាំង៤ រួមមាន៖ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការអន្តរជាតិICJ។

អត្ថបទទាក់ទង