ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវីនិយោគបង្កើតរោងចក្រផលិត ផលិតផលធ្វើពីប្លាស្ទិក ធុងប្លាស្ទិក ធុងប្លាសេ ប្រអប់ប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំ របស់ក្រុមហ៊ុន AOHONG INDUSTRY CO., LTD. ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរ មន្ទីរពាក់ពាន់ និងមន្ត្រីជំនាញផងដែរ។









