++++++ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយអំពីនិតិវិធីជ្រើសរើសតំណាងអង្គការសង្គមសុីវិលសម្រាប់ធ្វើជាសមាជិកនៃគណៈកម្មាធិការបោះឆ្នោតជ្រើសរើស អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ជាប្រធាន-អនុប្រធានតាមបណ្ដាលទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការនានាផងដែរ។







