ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សួន និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ បានដឹកនាំកិច្ចប្រជុំការសិក្សា សមិទ្ធិលទ្ធភាពបឋមផែនការអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ និងបណ្តាញលូ នៅស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្តាល ដែលសិក្សារដោយក្រុមហ៊ុន KUNHWA Engineering and Consulting Co., Ltd។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត រដ្ឋបាលស្រុកដែលពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕











