រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។សូមបញ្ជាក់ផងដែរ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គការមូលនិធិកុមារកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណមណ្ឌលផ្កាឈូក ស្ថិតនៅក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អត្ថបទទាក់ទង