ខេត្តកណ្តាល៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន ឆមាសទី១ និងទិសដៅឆមាសទី២ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល និងផ្តល់កិច្ចសម្ភាសន៍នៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ៕








