ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានចាប់ផ្តើមផ្តល់ពាក្យជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ សម្រាប់ក្របខ័ណ្ឌពន្ធនាគារខេត្តកណ្ដាល បេក្ខជនជាសិស្ស និស្សិត អាចមកស្នើសុំទិញពាក្យ ពិនិត្យកាយសម្បទា និងលក្ខខណ្ឌតម្រូវនានា នៅសាលាខេត្តកណ្ដាលបណ្ដោះអាសន្ន (ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល) ។គួរបញ្ជាក់ផងដែរថា៖ ការចាប់ផ្ដើមផ្ដល់ពាក្យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ និងចាប់ផ្ដើមទទួលពាក្យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងឈប់ទទួលពាក្យ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ។សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ៖ -លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លេខទូរស័ព្ទ 012549777 -លោក លន សុគន្ធឌី នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លេខទូរស័ព្ទ 078779765ទីតាំង៖ សាលាខេត្តកណ្តាលបណ្តោះអាសន្នhttps://www.google.com/.../data=!4m6!3m5...









