រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលខេត្ត ទីចាត់ការចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុក ផងដែរ។កិច្ចប្រជុំត្រៀមកម្មវិធី “តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំង ចិត្តជូនវីរកងទ័ពជួរមុខ” គឺដើម្បីរួមគ្នាបង្ហាញពីស្មារតីសាមគ្គីជាធ្លុងមួយដ៏ខ្លាំងក្លា នៃប្រជាជាតិកម្ពុជា និងជាខឿនការពារជាតិដ៏រឹងមាំបំផុត ដោយបន្តពូនជ្រំ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់យើងដែលកំពុងឈរជើងប្រកប ដោយស្មារតីមុតមាំក្លាហាន ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរឱ្យខានតែបាន។កម្មវិធីនេះគឺចូលរួមដោយសេរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ៕

អត្ថបទទាក់ទង