ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំឆ្លងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ នៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៥ និងការរៀបចំសេចក្តីព្រាង ផ.ស.ថ. ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត ទីចាត់ការចំណុះសាលាខេត្ត អភិបាលរងក្រុង ស្រុក លោក លោកស្រី នាយករដ្ឋបាលក្រុង ស្រុក និងមន្រ្តីជំនាញពាក់ពន្ធ័ផងដែរ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំឱ្យអ្នកដែលបានចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ដែលបានស្តាប់បទបង្ហាញផ្សព្វផ្សាយ ស្តីពី ការរៀបចំសេចក្តីព្រាង ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) សម្រាប់ឆ្នាំ២០២៦ និងពិនិត្យលើ វឌ្ឍនភាពរបាយការណ៍ នៃការអនុវត្ត ផ.ស.ថ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ត្រូវពិនិត្យ និងយកទៅអនុវត្តនៅនឹងអង្គភាពរបស់ខ្លួនបន្ត។









