ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ នៅក្រសួងមហាផ្ទៃ របស់រដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គ ភាពពាក់ព័ន្ធ ទីចាត់ការចំណុះសាលាខេត្ត និងមន្រ្តីរាជការជាច្រើនរូបផងដែរ៕







