--------------ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យការស្ដារប្រព័ន្ធលូ សងខាងផ្លូវជាតិលេខ២ ចាប់ពីមាត់ស្ទឹងព្រែកត្នោត ដលលរង្វង់មូលព្រះនរាយណ៍ ប្រវែងជាង៩០០ម៉ែត្រ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញក្រុមការងារឱ្យពន្លឿនការស្ដារប្រព័ន្ធលូ ដើម្បីសម្រួលលំហូរទឹកភ្លៀង ដើម្បីបញ្ជៀសការជន់លិចពេលមានភ្លៀងធ្លាក់ម្ដងៗ។








