ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំ ពិភាក្សា ស្តីពីការបន្តលើកលែងពន្ធលើអចលទ្រព្យចំពោះសង្កាត់ និង ក្រុងមួយចំនួន និងការបន្ធូរបន្ថយលក្ខខណ្ឌលើកលែងពន្ធលើដីធ្លី មិនបានប្រើប្រាស់ចំពោះអចលនទ្រព្យមានផ្ទៃក្រឡាលើសពី ៥ហិកតា ដែល ប្រជាពលរដ្ឋកំពុងធ្វើកសិកម្មបង្កបង្កើនផលនៅក្នុងខេត្តកណ្ដាល ដោយមានការចូលរួម អាជ្ញាធរក្រុង លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








