++++++++ខេត្តកណ្តាល៖ ល្ហុង ចំនួន១តោន ដែលជាផលិតផល របស់ប្រជាកសិករ ក្នុងខេត្តកណ្តាល ត្រូវបាន មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចែកជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់អតិថិជន ភ្លៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទិញផលិតផលនានា នៅផ្សារចុងសប្តាហ៍ខេត្តកណ្តាល ដែលមានទីតាំងនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុង ១នាក់ នឹងទទួលបានល្ហុងចំនួន ១ផែ្ល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ការចែកល្ហុង ដោយឥតគិតថ្លៃ ចំនួន ១តោននេះ គឺដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករខ្មែរក្នុងខេត្តកណ្តាល ក៏ដូចជាប្រជាកសិករខ្មែរទូទាំងប្រទេស ក្នុងការដាំដុះ ដើម្បីធ្វើយ៉ាងណាអោយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង និងបង្ហាញអោយឆាកអន្តរជាតិឃើញថាខ្មែរអាចធ្វើបានហើយ។








