រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឃ្លាំងស្តុកលាយជីកសិកម្មដែលបង្កក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរចុះត្រួតពិនិត្យ

+++++++++++ខេត្តកណ្តាល៖ ឃ្លាំងស្តុកលាយជីកសិកម្មមួយកន្លែង ឈ្មោះស្តារប៊ិកបាង អាហ្គ្រោជេម &ហ្វើថឺឡាយហ្សឺ ឯ.ក ដែលបង្កក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជះក្លិនមិនល្អ ដល់ប្រជាពលរដ្ឋជិតខាង ត្រូវបានមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយទីតាំងខាងលើនេះក្រុមការងារមន្ទីរបរិស្ថានបានចុះណែនាំដល់ម្ចាស់សហគ្រាសម្ដងរួចមកហើយដោយឱ្យរៀបចំប្រព័ន្ធបច្ចេកទេស ប៉ុន្តែសហគ្រាសពុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការគ្រប់គ្រងក្លិនចេញពីទីតាំងនោះទេ។សហគ្រាសខាងលើនេះមានកម្មករសរុប១៧នាក់ បរទេសសរុប០២នាក់ មានម៉ាស៊ីនលាយជី០៦គ្រឿង ម៉ាស៊ីនវេចខ្ចប់ជីម្សៅ០១គ្រឿង ម៉ាស៊ីនអ៊ុតស្លាក០១គ្រឿង និងឃ្លាំងមានទំហំ២៣៦៨ ម៉ែត្រការ៉េ ក្នុងនោះផងដែរក្រុមហ៊ុនបាននាំចូលវត្ថុធាតុដើម និងសារធាតុផ្សំសម្រាប់ផលិតជីកសិកម្មមានដូចជា៖POTASSIUM HYDROXIDE ជីអ៊ុយរ៉េគ្រាប់ k₂0 61PCT ko 50.0%MIN។ ក្នុងឱកាសនោះក្រុមការងារ និងអាជ្ញាធរពិនិត្យជាក់ស្តែងទីតាំងឃ្លាំងនេះស្ថិតនៅជាប់តំបន់លំនៅដ្ឋាន និងមានក្លិនចូលទៅខាងក្រៅពិតមែន ហើយក្រុមការងារបានធ្វើការសាកសួរពីប្រជាពលរដ្ឋបន្ថែមឃើញថាមានក្លិនឆួលចេញពីឃ្លាំងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញជាប្រចាំថ្ងៃ។ ក្រោយពីរការចុះពិនិត្យជាក់ស្តែងមន្ទីរបរិស្ថានខេត្តកណ្តាល បានធ្វើការណែនាំ នឹងបានធ្វើការផ្អាកការផលិត និងរយៈពេល៦ខែ ដើម្បីរកទីតាំងថ្មី និងត្រូវតែរៀបចំសម្អាត និងវេចខ្ចប់សម្ភារៈ និងថ្នាំកសិកម្មដែលមាននៅក្នុងឃ្លាំងបច្ចុប្បន្ន ឲ្យបានរៀបរយ និងស្អាតល្អ។ ម្ចាស់ឃ្លាំងត្រូវធ្វើការគ្រប់គ្រងឃ្លាំងឲ្យបានហ្មត់ចត់ ចំពោះមុខនៃវិធានការរបស់មន្ទីរបរិស្ថានខេត្ត ម្ចាស់ឃ្លាំងលាយថ្នាំកសិកម្ម ឈ្មោះ ស្តារប៊ិកបាង អាហ្គ្រោជេម &ហ្វើថឺឡាយហ្សឺ ឯ.ក បានសន្យាថា និងរៀបចំសម្អាត និងវេចខ្ចប់សម្ភារៈ និងថ្នាំកសិកម្មចាស់ៗ ដែលមាននៅក្នុងឃ្លាំងឲ្យបានស្អាត ចាប់ពីថ្ងៃនេះ ប្រសិនបើម្ចាស់ឃ្លាំងមិនអនុវត្តតាមទេ នោះម្ចាស់អាជីវកម្ម នឹងត្រូវប្រឈមមុខតាមច្បាប់ដែលបានកំណត់៕

អត្ថបទទាក់ទង