ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំពិភាក្សាជាមួយជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រមូលធាតុចូលស្តីពីការកៀរគរ និងពង្រឹងការប្រមូលចំណូលនៅ រដ្ឋបាលខេត្តកណ្ដាល និងក្រុងតាខ្មៅ ព្រមទាំងសិក្សាអំពីលទ្ធភាព តំបន់នៃរដ្ឋបាលខេត្តកណ្ដាលធ្វេីអន្តរកម្ម ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីវិវត្តន៍ទៅជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន (Metropolitan ) ដោយមានការចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។










