ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រៀមជួបជាមួយជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រមូលធាតុចូលស្តីពីការកៀរគរ និងពង្រឹងការប្រមូលចំណូលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។










