ខេត្តកណាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការបំផ្លាញគ្រឿងញៀន ក្នុងការដកវត្ថុតាងគ្រឿងញៀន ដែលបានចាប់យក និងបង្ក្រាបបាន ដើម្បីគោរពស្នើសុំការអនុញ្ញាតពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការដុតបំផ្លាញចោល ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាដំបូងខេត្តកណ្តាល ។








