រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីផ្សាយបន្តផ្ទាល់ស្ដីពី ការចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ ការចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ខេត្តកណ្តាលមានអ្នកដាក់ពាក្យចំនួន ៨៨១គ្រួសារ ចាប់ឆ្នោតយកចំនួន ១៧៩គ្រួសារ ក្នុងនោះសម្រាប់គម្រោងទី១យកចំនួន ៣៦គ្រួសារ ដោយត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











