ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកល្វាឯម។ក្នុងឱកាសចុះពិនិត្យនេះដែរ លោកជំទាវអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីផ្ដល់សេវាទាំងអស់ របស់ការិយាល័យច្រកចេញចូលតែមួយស្រុកល្វាឯម ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសត្រូវខិតខំ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ដោយឈរលើគោលការណ៍ “ផ្តល់សេវាសាធារណៈល្អ ប្រជាពលរដ្ឋស្រឡាញ់”។









