ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៥នេះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល ប្រមាណ ២២ រូប ត្រៀមចូលរួមក្នុងការប្រកួតដណ្ដើមពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ឯកឧត្តម គួច ចំរើន បានថ្លែងនូវការគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល ត្រូវខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ឱ្យបានខ្លាំងក្លាអស់ពីសមត្ថភាព មានសាមគ្គីភាពរឹងមាំក្នុងក្រុម រក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជាក្នុងការប្រកួត ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួនឱ្យបានខ្ពស់ សម្រាប់ត្រៀមខ្លួនចូលរួមក្នុងការប្រកួត ឱ្យទទួលបានចំណាត់ល្អជូនខេត្ត ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម ដល់ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ខេត្តកណ្ដាល ក្នុងម្នាក់ ២០ម៉ឺនរៀលផងដែរ។








