ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ០៣ ខែកក្តដាឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃលោហធាតុគ្រប់ប្រភេទ របស់ក្រុមហ៊ុន SIS MENTAL CO., LTD. ដែលមានទីស្ថិតនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។










